លោក Pompeo រិះគន់គោលនយោបាយតំបន់មជ្ឈិមបូព៌ារបស់លោក Obama
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានរិះគន់ខ្លាំងៗលើគោលនយោបាយតំបន់មជ្ឈិមបូព៌ារបស់អតីតប្រធានាធិបតីអាមេរិកលោក Barack Obama។ លោក Pompeo រិះគន់ដូច្នេះ នៅពេលដែលលោកបង្ហាញពីទស្សនៈវិស័យរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump សម្រាប់តំបន់មជ្ឈិមបូព៌ា។ លោក Pompeo បានអំពាវនាវឲ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា និងនៅកន្លែងផ្សេងទៀត ប្រឹងប្រែងបន្ថែមដើម្បីប្រយុទ្ធប្រឆាំងនឹងពួកភេរវជនជ្រុលនិយមរដ្ឋឥស្លាម និងប្រឆាំងនឹងអ្វីដែលលោកហៅថា «ឥទ្ធិពលដ៏គ្រោះថ្នាក់» របស់ប្រទេសអ៊ីរ៉ង់។ អ្នកស្រី Cindy Saine អ្នកឆ្លើយឆ្លងព័ត៌មានការទូតនៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
៣០ វិច្ឆិកា ២០២៤
បញ្ហាអាទិភាពក្នុងអាណត្តិទី២របស់រដ្ឋបាលលោក Donald Trump
-
២៨ វិច្ឆិកា ២០២៤
ការទិញយករោងចក្រ US Steel ដោយបរទេស លែងសូវចម្រូងចម្រាសក្រោយការបោះឆ្នោត