សារមន្ទីរនៃរូបសំណាកសេរីភាពថ្មីមួយ គឺដើម្បីការការពារសេរីភាព
នៅសង្កាត់ Manhattan អ្នកអាចមើលឃើញរូបសំណាកសេរីភាព Statue of Liberty បានស្ទើរតែពីគ្រប់ទិសទី។ ថ្មីៗនេះ សារមន្ទីរ Statue of Liberty ថ្មីមួយ ដែលមានទំហំ២៤០០ម៉ែត្រការ៉េ ត្រូវបានបង្កើតឡើង ដើម្បីរំឭកពីកេរដំណែល នៃរូបសំណាកនៃសេរីភាពនេះ។ សារមន្ទីរនេះ គ្រោងនឹងសម្ពោធជាផ្លូវការនៅឆ្នាំ២០១៩។ លោក Ramon Taylor នៃ VOA បានផ្តិតយកទិដ្ឋភាព នៅក្នុងសារមន្ទីរមួយនេះ ដែលកំពុងសាងសង់នៅឡើយ។ លោកបានធ្វើសេចក្តីរាយការណ៍ ស្តីពីការគោរព តាមគោលគំនិតសកលលោក ស្តីពីសេរីភាព និងអំពីចំនួនភ្ញៀវទេសចរ ជាង៤លាននាក់ ដែលបានមកទស្សនា រូបសំណាកនៃសេរីភាព ឬហៅថា Lady Liberty នេះជារៀងរាល់ឆ្នាំ។ អ្នកនាង ទែន សុខស្រីនិត នៃ VOA ជូនសេចក្តីប្រែសម្រួល៕