ពលរដ្ឋអ៊ីរ៉ាក់កាន់សាសនាគ្រិស្តរាប់ពាន់នាក់ចាត់ទុកទីក្រុង El Cajon រដ្ឋកាលីហ្វ័រញ៉ាជាផ្ទះពួកគេ
ទីក្រុង El Cajon ក្នុងរដ្ឋកាលីហ្វ័រញ៉ាសំបូរទៅដោយពលរដ្ឋដើមកំណើតអ៊ីរ៉ាក់កាន់សាសនាគ្រិស្ត។ ជិត២ឆ្នាំចុងក្រោយនេះ ពលរដ្ឋអ៊ីរ៉ាក់កាន់សាសនាគ្រិស្តនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បានក្លាយជាសហគមន៍អន្តោប្រវេសន៍ ដែលកំពុងរីកលូតលាស់មួយ។ ប៉ុន្តែពួកគេជាច្រើននាក់ថ្លែងថា បេះដូងនិងចិត្តរបស់ពួកគេនៅជាមួយនឹងប្រទេសអ៊ីរ៉ាក់ ដែលជាប្រទេសកំណើតរបស់ពួកគេ។ លោក Yahya Barzinji នៃ VOA បានចំណាយពេលនៅក្នុងទីក្រុង El Cajon និងរាយការណ៍អំពីរឿងនេះ។ កញ្ញា ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
៣០ វិច្ឆិកា ២០២៤
បញ្ហាអាទិភាពក្នុងអាណត្តិទី២របស់រដ្ឋបាលលោក Donald Trump
-
២៨ វិច្ឆិកា ២០២៤
ការទិញយករោងចក្រ US Steel ដោយបរទេស លែងសូវចម្រូងចម្រាសក្រោយការបោះឆ្នោត