តើក្បួនដើរតវ៉ាដើម្បីជីវិតបានផ្លាស់ប្តូរអ្វីខ្លះ?
រយៈពេល៩ខែមកហើយចាប់តាំងពីខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់សិស្សសាលា១៧នាក់នៅវិទ្យាល័យ Marjory Stoneman Douglas ក្នុងទីក្រុង Parklandរដ្ឋ Florida។ វា គឺជាការបាញ់សម្លាប់រង្គាលដែលមានមនុស្សស្លាប់ច្រើនបំផុតនៅវិទ្យាល័យក្នុងប្រវត្តិសាស្រ្តអាមេរិក ហើយហេតុការណ៍នេះ គឺជាចំណុចផ្លាស់ប្តូរមួយដែលយុវវ័យអាមេរិកាំង ចាប់ផ្តើមយកបញ្ហាអំពើហិង្សាដោយសារកាំភ្លើងជាប្រធានបទសម្រាប់ការប្រមូលផ្តុំគ្នាបាតុកម្មទាមទារឲ្យមានចំណាត់ការនយោបាយលើច្បាប់ត្រួតពិនិត្យការប្រើប្រាស់កាំភ្លើង និងបានជំរុញដល់យុវវ័យផ្សេងទៀតឲ្យបោះឆ្នោតគាំទ្រពួកគេ។ អ្នកស្រី Beth Mendelsonនៃ VOAរាយការណ៍អំពីរឿងនេះពីរដ្ឋFlorida ហើយអ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕