លោក ត្រាំ និងគណបក្សប្រជាធិបតេយ្យស្វែងរកឱកាសនៅក្នុងរដ្ឋាភិបាលដែលបែកបាក់
នៅខែមករាខាងមុខនេះ គណបក្សប្រជាធិបតេយ្យនឹងកាន់កាប់សភាតំណាងរាស្ត្ររបស់អាមេរិក។ មេដឹកនាំសំឡេងភាគតិចលោកស្រី Nancy Pelosi ដែលទំនងនឹងកាន់តួនាទីជាប្រធានរដ្ឋសភានោះ បានផ្តល់សញ្ញាពីចេតនារបស់លោកស្រីក្នុងការធ្វើការជាមួយនឹងលោកប្រធានាធិបតី ត្រាំ និងសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ។ ប៉ុន្តែអ្នកឆ្លើយឆ្លងព័ត៌មាននៅសភារបស់ VOA អ្នកស្រី Katherine Gypson រាយការណ៍ពីរដ្ឋសភាមកថា កិច្ចសហប្រតិបត្តិការទ្វេភាគីប្រហែលជាមិនបានយូរនោះទេ។ កញ្ញា ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕