ភាពជឿនលឿននៃបច្ចេកវិទ្យាគ្រោងឆ្អឹងជំនួយសិប្បនិម្មិត ឬ Robotic Exoskeleton អាចជួយមនុស្សមួយចំនួនដើរវិញបាន
យោងតាមអង្គការសុខភាពពិភពលោក ជារៀងរាល់ឆ្នាំ មនុស្សជាង ១៥លាននាក់នៅទូទាំងពិភពលោក រងគ្រោះដោយរបួសនិងជំងឺ ដែលធ្វើឲ្យពួកគេមិនអាចដើរបាន។ ប៉ុន្តែ ការជឿនលឿនខាងបច្ចេកវិទ្យាថ្មីៗ និងការព្យាបាលដោយប្រើសកម្មភាពរាងកាយ អាចជួយឲ្យពួកគេមួយចំនួនដើរបានម្ដងទៀត។ ក្នុងចំណោមដំណោះស្រាយដែលមានសង្ឃឹមបំផុត គឺការប្រើគ្រោងឆ្អឹងជំនួយសិប្បនិម្មិតឬ Robotic Exoskeletons។ យោងតាមរបាយការណ៍របស់ Erika Celeste នៃ VOA អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Notre Dame កំពុងនាំមុខក្នុងកិច្ចការងាររបស់ពួកគេ លើវិស័យគ្រឿងយន្តជំនួយរាងកាយសម្រាប់ពាក់លើខ្លួន ដែលអនុញ្ញាតឲ្យអ្នកជំងឺអាចដើរបានវិញខ្លះ។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
១៨ កុម្ភៈ ២០២១
លេងវីដេអូហ្គេមលើម៉ាស៊ីនកុំព្យូទ័របង្វិលតួបាន
-
១៧ វិច្ឆិកា ២០២០
ក្រុមហ៊ុន Ford ប្រើប្រាស់ឆ្កែយន្តដើម្បីកំណត់ផែនទី