ពិព័រណ៍រូបថត «ប្រទេសកម្ពុជានាទសវត្សរ៍ទី៦០» របស់ជនជាតិអាមេរិកាំងលោក Michael Vickery ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលបុប្ឆាណា កាលពីសប្តាហ៍កន្លងទៅនេះ។ ពិព័រណ៍រូបថតនេះឆ្លុះបញ្ចាំងពីប្រជាជន ទេសភាព និងប្រពៃណីរបស់កម្ពុជានៅទសវត្សរ៍ទី៦០ ដោយលោក Vickery ផ្តោតសំខាន់ទៅលើជនជាតិភាគតិច និងទំនៀមទម្លាប់នៃការរស់នៅរបស់ពួកគេ។ ពិព័រណ៍រូបថតនេះ នឹងត្រូវដាក់បង្ហាញជាសាធារណៈរហូតដល់ដើមខែវិច្ឆិកាខាងមុខ។ ខាងក្រោមនេះជារូបថតមួយចំនួន ដែលត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍រូបថតរបស់លោក Michael Vickery។