ការសិក្សារកឃើញថា ការរៀបការរបស់កុមារនៅតែកើតមានឡើងក្នុងស.រ.អា
អង្គការសហប្រជាជាតិចាត់ទុកការរៀបការក្រោមអាយុ១៨ឆ្នាំគឺជាការបំពានសិទ្ធិមនុស្ស។ ខណៈដែលរឿងនេះកើតឡើងច្រើនបំផុតក្នុងប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុត ការរៀបការក្នុងវ័យកុមារក៏កើតមានឡើងនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ ក្រុមអ្នកស្រាវជ្រាវនៅសាលាសុខភាពសាធារណៈនៃសាកលវិទ្យាល័យ UCLA បានរកឃើញថា កុមារអាមេរិកាំង ៧៨.០០០នាក់រៀបការនៅចន្លោះអាយុពី១៥ ដល់ ១៧ឆ្នាំ។ អ្នកស្រី Elizabeth Lee រាយការណ៍អំពីផលប៉ះពាល់នៃការរៀបការក្នុងវ័យក្មេងនៅសហរដ្ឋអាមេរិក។ កញ្ញា ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕