ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍៖ ដំណើរ​ជីវិត និង​កេរដំណែល​របស់​លោក ហ៊ុន សែន (ភាគទី១)


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដល់​បទ​សម្ភាសន៍​ដ៏​កម្រ​មួយ​ដល់​ផលិតករ​ភាពយន្ត​​អាមេរិកាំង គឺ​លោក Robert H. Lieberman ដែល​បាន​ផលិត​រឿង Angkor Awakens។ បទសម្ភាសន៍​នេះ បាន​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក នៅ​ពេល​ដែល​លោក ហ៊ុន សែន បាន​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​កំពូល​មួយ​ចំនួន​នៅ​ឯ​អង្គការ​សហ​ប្រជាជាតិ។ VOA ទទួល​បាន​សិទ្ធិ​ពី​ផលិតករ​ភាពយន្ត​រូប​នេះ​ ក្នុង​ការ​ផ្សាយ​បទសម្ភាសន៍​នេះ​ទាំងស្រុង​ជា​លើក​ដំបូង។ VOA បាន​បែងចែក​បទ​សម្ភាសន៍​ដែល​មាន​រយៈពេល​ជិត​២ម៉ោង​​នេះ​​ ជា​​បី​ភាគ។ ក្នុង​ភាគ​ទី​១​នៃ​បទសម្ភាសន៍​នេះ លោក ហ៊ុន សែន បាន​ប្រាប់​ផលិតករ​ភាពយន្ត​ អំពី​ជីវប្រវត្តិ​របស់​លោក មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​អ្នក​នយោបាយ និង​របៀប​ដែល​លោក​បាន​ចូល​ប្រឡូក​ក្នុង​ចលនា​ខ្មែរ​ក្រហម​រហូត​ដល់​ធ្វើ​ឱ្យ​លោក​ពិការ​ភ្នែក​ម្ខាង​ ព្រមទាំង​អំពី​ឥទ្ធិពល​នៃ​របប​ខ្មែរ​ក្រហម​មក​លើ​ប្រជាជន​កម្ពុជា៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG