លោក សម រង្ស៊ី រំឭកពីវីរភាព និងការងារជាមួយនឹងលោក ចន ម៉ាក់ខេន
លោក ចន ម៉ាក់ខេនសមាជិកព្រឹទ្ធសភាអាមេរិកាំងដ៏មានឥទ្ធិពលម្នាក់ ទទួលបានការគោរពពីអ្នកនយោបាយខ្មែរមួយចំនួន និងសហគមន៍ខ្មែរអាមេរិកាំង ដោយសារតែបានធ្វើកិច្ចការជាច្រើន ដើម្បីជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា នៅមុនពេលលោកទទួលមរណភាពកាលពីថ្ងៃទី២៥ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ។ លោក សម រង្ស៊ី សហស្ថាបនិកគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ បានរំឭកដល់ស្នាដៃរបស់លោក ម៉ាក់ ខេន នៅក្នុងបទសម្ភាសពិសេសជាមួយនឹងលោក ម៉ែន គឹមសេងនៃ VOA៕