ក្រុមហ៊ុន Apple បើកឲ្យអតិថិជនកំណត់ពេលវេលាប្រើប្រាស់ iPhone
ក្រុមអ្នកជំនាញព្រមានថា ការចំណាយពេលប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន កំពុងធ្វើឲ្យប៉ះពាល់ដល់ជីវិតគ្រួសារនិងជីវិតសង្គមរបស់យើង។ ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនធំបំផុតក្នុងពិភពលោក បានយកចិត្តទុកដាក់លើការព្រមាននេះ ហើយបានប្រកាសពីមុខងារថ្មីៗសម្រាប់ទូរស័ព្ទ iPhone ដែលនឹងជួយឲ្យអ្នកប្រើប្រាស់ អាចគ្រប់គ្រង់ពេលវេលាក្នុងជីវិតរបស់គេឡើងវិញ។ នៅឯសន្និសីទប្រចាំឆ្នាំរបស់ខ្លួនក្នុងទីក្រុង San Jose រដ្ឋ California កាលពីថ្ងៃទី៤ ដល់ ទី៨ ខែមិថុនា ក្រុមហ៊ុន Apple ក៏បានបង្ហាញពីកំណែលម្អលើកម្មវិធីមួយចំនួនផងដែរ រួមទាំងបច្ចេកវិទ្យាបញ្ចូលរូបនិម្មិតទៅក្នុងពិភពពិត ឬ Augmented Reality ហៅកាត់ថា AR។ លោក George Putic នៃ VOA រាយការណ៍ពីរឿងនេះ។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
១៨ កុម្ភៈ ២០២១
លេងវីដេអូហ្គេមលើម៉ាស៊ីនកុំព្យូទ័របង្វិលតួបាន
-
១៧ វិច្ឆិកា ២០២០
ក្រុមហ៊ុន Ford ប្រើប្រាស់ឆ្កែយន្តដើម្បីកំណត់ផែនទី