ជនជាតិឡាវម្នាក់បើកភោជនីយដ្ឋានឡាវដ៏ល្បីមួយនៅរដ្ឋធានីវ៉ាស៊ីនតោន
មានភោជនីយដ្ឋានជាច្រើនប្រភេទនៅរដ្ឋធានី វ៉ាស៊ីនតោន ដែលមានចាប់ពីម្ហូបអ៊ីតាលី ចិន អាហ្វហ្គានីស្ថាន រហូតដល់ម្ហូបអេត្យូពី។ ប៉ុន្តែ ការបើកភោជនីយដ្ឋានមួយដែលលក់ម្ហូបមិនសូវមានគេស្គាល់ គឺប្រថុយប្រថានណាស់។ អ្នកស្រី សឹង លួងរ៉ាត់ ដែលធ្លាប់ជាជនភៀសខ្លួន និងចូលចិត្តធ្វើម្ហូប ហ៊ានបើកភោជនីយដ្ឋានឡាវដំបូងបង្អស់នៅក្នុងរដ្ឋធានីនៃសហរដ្ឋអាមេរិកនេះ។ អ្នកស្រី June Soh នៃ VOA រាយការណ៍អំពីរឿងនេះ។ ហើយអ្នកនាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕