ការសម្ពោធវិហារហិណ្ឌូនិងស៊ីកទី១ក្នុងសហគមន៍អាហ្វហ្គានីស្ថាន បង្ហាញពីការគាំទ្រដល់ភាពចម្រុះនៃវប្បធម៌ក្នុងស.រ.អា
វិហារ AsaMai Hindu ដែលជាទីសក្ការៈបូជាដំបូងមួយ សម្រាប់ពួកអ្នកកាន់សាសនាហិណ្ឌូនិងអ្នកកាន់សាសនាស៊ិក ជនជាតិអាហ្វហ្គានីស្ថានរស់នៅក្នុងតំបន់វ៉ាស៊ីនតោន ត្រូវបានសម្ពោធនៅក្នុងរដ្ឋ Silver Spring រដ្ឋ Maryland កាលពីថ្ងៃសៅរ៍ ទី២១ ខែមេសា។ ពិធីសម្ពោធវិហារត្រូវបានគេប្រារព្ធឡើងស្របពេលជាមួយទិវា Vaisakhi ដែលជាពិធីបុណ្យសាសនាហិណ្ឌូនិងស៊ីក។ កម្មវិធីទាំងពីរនេះ បានបង្កើនភាពសប្បាយរីករាយទ្វេដងសម្រាប់អ្នកជឿសាសនាទាំងពីរនេះ ដែលពួកគេបាននិយាយថា ពួកគេចង់ឲ្យកន្លែងនេះក្លាយជាមជ្ឈមណ្ឌលសិក្សាមួយ សម្រាប់ក្មេងកាន់សាសនាហិណ្ឌូជំនាន់ក្រោយ ដើម្បីរក្សាទំនាក់ទំនងរបស់ពួកគេ ជាមួយនឹងប្រពៃណីនៃជីដូនជីតាអាហ្វហ្គានីស្ថានរបស់ពួកគេ។ លោក Mohammad Ahmadi នៃ VOA បាន ទៅចូលរួមពិធីសម្ភោធវិហារហិណ្ឌូនិងស៊ីកនេះ ហើយជូនសេចក្តីរាយការណ៍នេះ។ លោក ចាប ចិត្រា ជូនសេចក្ដីប្រែសម្រួល៕