ពន្លឿនការរំលាយកាកសំណល់ប្លាស្ទិកដោយអង់ស៊ីម
ក្នុងពេលថ្មីៗនេះ ពិភពលោកមានការភ្ញាក់ផ្អើលនឹងរឿងដែលថា កោះមួយដែលមានពោរពេញដោយសំរាមប្លាស្ទិកអណ្តែតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានរីកធំប៉ុននឹងទំហំប្រទេសបារាំង អាល្លឺម៉ង់ និងអេស៉្បាញបញ្ចូលគ្នា។ ដោយសារតែប្លាស្ទិកត្រូវការពេលវេលារហូតដល់រាប់សតវត្សរ៍ដើម្បីរលាយ ធ្វើឲ្យគេងឿងឆ្ងល់ថា តើថ្ងៃណាមួយពិភពលោកអាចមានពោរពេញដោយសំរាមប្លាស្ទិកដែរឬយ៉ាងណា។ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Portsmouth ក្នុងចក្រភពអង់គ្លេសនិយាយថា ពួកគេប្រហែលជាបានរកឃើញវិធីមួយដើម្បីពន្លឿនការរំលាយប្លាស្ទិក។ លោក George Putic នៃ VOA រាយការណ៍អំពីរឿងនេះ។ អ្នកនាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
18 កុម្ភៈ 2021លេងវីដេអូហ្គេមលើម៉ាស៊ីនកុំព្យូទ័របង្វិលតួបាន
-
17 វិច្ឆិកា 2020ក្រុមហ៊ុន Ford ប្រើប្រាស់ឆ្កែយន្តដើម្បីកំណត់ផែនទី