ផ្កាយរណបរបស់ NASA ត្រៀមចេញស្វែងរកភពថ្មី
ដំណើរស្វែងរកពិភពថ្មីៗនៅក្រៅប្រព័ន្ធព្រះអាទិត្យ នឹងឈានដល់ដំណាក់កាលថ្មីមួយ នៅពេលដែលទីភ្នាក់ងារអវកាសអាមេរិក NASA បង្ហោះផ្កាយរណបថ្មីមួយរបស់ខ្លួនចេញពីស្ថានីយអវកាសក្នុងទីក្រុង Cape Canaveral រដ្ឋ Florida។ ផ្កាយរណប ដែលត្រូវបានរចនាឡើងសម្រាប់ស្រង់ទិន្នន័យអំពីភពក្រៅប្រពន្ធព្រះអាទិត្យនេះ មានឈ្មោះថា Transiting Exoplanet Survey Satellite ហៅកាត់ថា TESS។អ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឬ MIT កំពុងធ្វើការជាមួយ NASA លើបេសកកម្មផ្កាយរណប TESS នេះ។ អ្នកស្រី Faith Lapidus នៃ VOA រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
១៨ កុម្ភៈ ២០២១
លេងវីដេអូហ្គេមលើម៉ាស៊ីនកុំព្យូទ័របង្វិលតួបាន
-
១៧ វិច្ឆិកា ២០២០
ក្រុមហ៊ុន Ford ប្រើប្រាស់ឆ្កែយន្តដើម្បីកំណត់ផែនទី