Hello VOA៖ លោក សម រង្ស៊ី អះអាងថាសម្បាទាននយោបាយ គឺការផ្តល់យុត្តិធម៌មកវិញ
អតីតមេដឹកនាំក្រុមជំទាស់គឺ លោក សម រង្ស៊ី ដែលជាប្រធានចលនាសង្គ្រោះជាតិ បានអះអាងថា សម្បាទាននយោបាយដល់គណបក្សគ្រប់គ្រងប្រទេសដើម្បីសម្រុះ សម្រួលផ្នែកនយោបាយ អាចធ្វើទៅបានលុះត្រាតែមានការផ្តល់យុត្តិធម៌សម្រាប់អ្នកបោះឆ្នោត និងយុត្តិធម៌សម្រាប់គណបក្សលោកជាដើម។ ក្នុងនោះរួមទាំងអាសនៈ តំណាងរាស្ត្រ អាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ដោះលែងក្រុមប្រឆាំង បញ្ឈប់ការចោទ ប្រកាន់គ្មានមូលដ្ឋាន ផ្តល់សមាជិកគ.ជ.ប អនុញ្ញាតឲ្យមានគណបក្សសង្គ្រោះជាតិ ឡើងវិញ និងមានការចូលរួមការបោះឆ្នោតជាដើម។ លោកថ្លែងដូច្នេះក្នុងកម្មវិធី Hello VOAនៅយប់ថ្ងៃព្រហស្បតិ៍ទី១០ ខែឧសភា ឆ្នាំ២០១៨ នៅពេលដែលលោកបន្តអំពាវនាវដល់ពលរដ្ឋកុំឲ្យចេញទៅបោះឆ្នោត បើគ្មានគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែង៕ (លោក សុខ ខេមរា, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ថ្ងៃទី១០ ខែឧសភា ២០១៨)