បូជនីយដ្ឋានជាតិដើម្បីស្ត្រីទាក់ទាញអ្នកគាំទ្រជំនាន់ថ្មី
ស្ថិតនៅកណ្តាលរដ្ឋធានីវ៉ាស៊ីនតោន សារមន្ទីរនិងបូនីយដ្ឋានជាតិឈ្មោះ Belmont-Paul Monument គឺជាកន្លែងដែលអ្នកទស្សនា អាចស្វែងយល់ពីប្រវត្តិសាស្ត្រអាមេរិកកាលពីជំនាន់ដើម ក្នុងអំឡុងទសវត្សរ៍ដែលស្ត្រីបានតស៊ូ និងតវ៉ាទាមទារសិទ្ធិស្មើគ្នានឹងបុរសនៅសហរដ្ឋអាមេរិក។ ចាប់តាំងពីពេលនោះមក មានការផ្លាស់ប្តូរច្រើន ក៏ប៉ុន្តែ សាររបស់ស្ថាបនិកដែលចាប់ផ្តើមចលនាតស៊ូនេះ នៅតែ មានន័យរហូតមកដល់ពេលបច្ចុប្បន្ននេះ។ លោក Rio Tuasikal នៃ VOA រាយការណ៍លម្អិត ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕