អាមេរិកនៅតែចាត់ទុកអាស៊ានជាដៃគូពាណិជ្ជកម្មសំខាន់
រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តចាប់អារម្មណ៍លើតំបន់អាស៊ានថា ជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយ បើទោះបីជាប្រទេសចិនបានខិតខំពង្រីកឥទ្ធិពលនៅទីនោះក៏ដោយ។ នៅក្នុងកិច្ចប្រជុំរវាងតំណាងក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក និងក្រុមអ្នកការទូតអាស៊ានកាលពីសប្តាហ៍មុន មន្ត្រីរដ្ឋបាលរបស់លោក ត្រាំ ស្នើឱ្យអាស៊ានខិតខំធ្វើការបន្ថែមទៀតសម្រាប់ការធ្វើជំនួញប្រកបដោយភាពត្រឹមត្រូវនិងគោរពតាមច្បាប់។ លោក ម៉ែន គឹមសេង នៃវីអូអេរាយការណ៍នេះពីរដ្ឋធានីវ៉ាស៊ីនតោនដូចតទៅ៕