លោក សម រង្ស៊ី មានសុទិដ្ឋិនិយម ក្រោយពីទស្សនកិច្ចនៅជប៉ុននិងឥណ្ឌូនេស៊ី
លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានធ្វើទស្សនកិច្ចការងារនៅប្រទេសជប៉ុន និងឥណ្ឌូនេស៊ី កាលពីដើមខែមេសា ដើម្បីស្វះស្វែងរកអន្តរាគមន៍ស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបានផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេង អ្នកយកព័ត៌មាន VOA ភ្លាមៗក្រោយពីបានវិលត្រឡប់មកដល់ទីក្រុងប៉ារីស ប្រទេសបារាំងវិញកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ពីលទ្ធផលនៃជំនួបនោះ និងគោលជំហររបស់លោក៕