Hello VOA សុខភាព៖ ថ្នាំបំបាត់ការឈឺចាប់អាចប្រើសម្រាប់បំបាត់អាការៈឈឺក្នុងពោះពេលមករដូវ
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា អាការៈឈឺចាប់ក្នុងពោះពេលមានរដូវដោយជំងឺគ្មានមូលហេតុបង្ក ឬជាភាសាបច្ចេកទេសហៅថា Primary Dysmenorrhea ដែលជាក្រុមទី១នោះគឺអាចប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់បាន។ ប៉ុន្តែសម្រាប់ស្រ្តីដែលមានអាការៈឈឺចាប់បង្កឡើងដោយក្រុមទី២វិញ គឺជាជំងឺដែលមានមូលហេតុបង្ក ឬ Secondary Dysmenorrhea នោះចាំបាច់ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការព្យាបាល៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ១៩ មេសា ២០១៨)