ដំណើរមកសហរដ្ឋអាមេរិក៖ ជនអន្តោប្រវេសន៍រៀបរាប់រឿងរ៉ាវរបស់ខ្លួន
សហរដ្ឋអាមេរិក គឺជាប្រទេសមួយនៃជនអន្តោប្រវេសន្ត៍។ អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ សហរដ្ឋអាមេរិក គឺជាជម្រើសលើគេសម្រាប់អ្នកដែលចង់បានជីវិតល្អប្រសើរ។ រៀងរាល់ឆ្នាំ ប្រជាពលរដ្ឋប្រមាណជា១លាននាក់ បានដាក់ពាក្យសុំទិដ្ឋាការមករស់នៅសហរដ្ឋអាមេរិក ក៏ប៉ុន្តែ អ្នកដែលទទួលបានទិដ្ឋាការមានចំនួនតែពាក់កណ្តាលនៃចំនួននេះតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ការទទួលបានទិដ្ឋាការនេះ គឺគ្រាន់តែជាការចាប់ផ្តើមនៃដំណើរដ៏វែងឆ្ងាយមួយឆ្ពោះទៅការផ្លាស់ប្តូរដ៏ជោគជ័យសម្រាប់ជីវិតថ្មីតែប៉ុណ្ណោះ។ នៅក្នុងសេចក្តីរាយការណ៍ជាវីដេអូនេះ VOA នឹងពិនិត្យមើលឧបសគ្គ និងឱកាសដែលពលរដ្ឋដែលធ្វើដំណើរមកសហរដ្ឋអាមេរិកនេះ ជួបប្រទះ៕