ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​បក្ស​សង្រ្គោះ​ជាតិ​ត្រូវ​រំលាយ សកម្មជន​និង​ប្រជាពលរដ្ឋ​លែង​ហ៊ាន​និយាយ​រឿង​នយោបាយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អារម្មណ៍​នៃ​ការ​ដែល​អាច​ត្រូវ​គេ​តាម​ឃ្លាំមើល​ជា​ប្រចាំ ​នៅ​តែ​កើត​មាន​ឡើង​សម្រាប់​អតីត​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​តាម​មូលដ្ឋាន។ នៅ​ក្នុង​ឃុំ​ចន្រ្តី ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ដែល​មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​នេះ អតីត​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ បាន​អះអាង​ថា ពួកគេ​មិន​មាន​សេរីភាព​ក្នុង​ការ​និយាយ​ស្តី ប្រមូល​ផ្តុំ និង​ដើរ​ហើរ ដូច​មុន​នោះ​ទេ។ មិន​មែន​តែ​មន្រ្តី​គណបក្ស​ប្រឆាំង​ប៉ុណ្ណោះ​ទេ ​សូម្បី​តែ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​នេះ ក៏​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​បញ្ចេញ​មតិ​អំពី​រឿង​នយោបាយ ឬ​ក៏​លែង​ហ៊ាន​មាន​ទំនាក់​ទំនង​ជាមួយ​មន្រ្តី​គណបក្ស​ប្រឆាំង​ ដូច​កាល​ពី​មុន។ សូមលោកអ្នកនាងស្តាប់ព័ត៌មានលម្អិតនៃសេចក្តីរាយការណ៍នេះដោយលោក ស៊ុន ណារិន ដូចតទៅ៕

XS
SM
MD
LG