ទីភ្នាក់ងារ ESA ស្វែងរកភាវៈរស់លើភពព្រះអង្គារ (VOA វិទ្យាសាស្រ្ត ១០៩)
ការរុករកភពព្រះអង្គារមិនមែនដំណើរការដោយរលូននោះទេ ប៉ុន្តែវាមិនបានបង្អាក់ទឹកចិត្តអ្នកវិទ្យាសាស្ត្រដែលព្យាយាមស្វែងរកចម្លើយទៅនឹងសំណួរដ៏សំខាន់មួយដែលថា តើភពពណ៌ក្រហមមួយនេះ អាចឲ្យភាវៈមានជីវិតរស់នៅបានដែរឬទេ? ប្រសិនបើចម្លើយគឺវិជ្ជមាន នោះមានន័យថា មានភាវៈរស់ផ្សេងទៀតក្រៅពីមនុស្សយើងនៅក្នុងចក្រវាឡនេះ។ អ្នកវិទ្យាសាស្រ្តនៃទីភ្នាក់ងារអវកាសអឺរ៉ុប ហៅកាត់ថា ESA បានបន្តបេសកកម្មទៅមុខទៀត បន្ទាប់ពីយានអវកាសរបស់ខ្លួនបានធ្លាក់កាលពីឆ្នាំមុន ដោយពួកគេកំពុងតែរៀបចំឲ្យយានអវកាសរបស់ខ្លួនចាប់ផ្តើមរុករកឧស្ម័ន ដែលផ្តល់ជីវិតដល់ភាវៈរស់។ លោក George Putic នៃ VOA រាយការណ៍អំពីរឿងនេះ។ អ្នកនាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
១៨ កុម្ភៈ ២០២១
លេងវីដេអូហ្គេមលើម៉ាស៊ីនកុំព្យូទ័របង្វិលតួបាន
-
១៧ វិច្ឆិកា ២០២០
ក្រុមហ៊ុន Ford ប្រើប្រាស់ឆ្កែយន្តដើម្បីកំណត់ផែនទី