ការមិនទុកចិត្តនៅតែមាន បន្ទាប់ពីវិបត្តិសារជាតិពលក្នុងទឹកប្រើប្រាស់កើតឡើងតាំងពី២ឆ្នាំមុន
២ឆ្នាំ ក្រោយការប្រកាសអាសន្នកើតមានឡើងនៅទីក្រុង Flint រដ្ឋ Michigan ដោយសារទឹកប្រើប្រាស់មានជាតិសំណ ពលរដ្ឋត្រូវបានធានាថា បច្ចុប្បន្នទឹកប្រើប្រាស់របស់ពួកគេមានសុវត្ថិភាពវិញហើយ។ ប៉ុន្តែ ពលរដ្ឋនៅតែមានការប្រុងប្រយ័ត្ន បើទោះជាការធានាទាំងនោះបានមកពីក្រសួងគុណភាពបរិស្ថានរបស់រដ្ឋ Michigan ក៏ដោយ។ អ្នកនាង Anush Avetisyan នៃ VOAបានធ្វើទស្សនកិច្ចទៅទីក្រុង Flint ហើយបាននិយាយទៅកាន់ពលរដ្ឋដែលប្រឈមនឹងបញ្ហាទឹកស្អាតជារៀងរាល់ថ្ងៃ។ អ្នកនាងលឹម ហ្គេចហៀង ជូនសេចក្តីប្រែសម្រួល៕