ការចងចាំដល់បុគ្គលល្បីៗដែលបានទទួលមរណភាពក្នុងឆ្នាំ២០១៧
អ្នកខ្លះបានធ្វើឲ្យយើងរាំនិងបានកំដរអារម្មណ៍របស់យើងតាមរយៈតូរ្យតន្ត្រី ហើយអ្នកខ្លះទៀតធ្វើឲ្យយើងគេងយល់សប្តិដោយសារតែភាពយន្តរបស់ពួកគេ។ បើទោះបីជាពួកគេបានចែកឋានហើយក៏ដោយក្តី កិច្ចការងាររបស់ពួកគេបានដក់ជាប់ក្នុងអារម្មណ៍របស់មនុស្សជាច្រើន។ តារាចម្រៀងអាមេរិកាំងលោក Chuck Berry តារាចម្រៀងបារាំងលោក Johnny Hallyday តារាទូរទស្សន៍អាមេរិកាំងអ្នកស្រី Mary Tyler Moore និងសកម្មជនសិទ្ធិមនុស្សចិនលោក Liu Xiabao បានទទួលមរណភាពនៅក្នុងឆ្នាំ២០១៧។ អ្នកស្រី Mariama Diallo នៃ VOA រាយការណ៍អំពីអ្នកល្បីល្បាញដែលបានស្លាប់ទាំងនេះ។ កញ្ញា ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕