ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍​ VOA ៖ ដើម្បី​បង្កើន​ប្រយោជន៍​ពី​ការ​ធ្វើ​ចំណាកស្រុក​ចាំបាច់​ត្រូវ​ពង្រឹង​ការ​ការពារ​សិទ្ធិ​ការងារ​និង​ការ​អភិវឌ្ឍ​ជំនាញ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បើ​ទោះ​បី​ជា​ពលករ​ចំណាក​ស្រុក​កម្ពុជា​រក​ប្រាក់​បាន​ច្រើន​ ហើយ​មាន​កំណើន​នៃ​ការ​ផ្ញើ​ប្រាក់​បញ្ជូន​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ក៏​ដោយ​ ​ ក៏​ពួកគេ​​នៅ​តែ​ងាយ​ទទួល​រង​ការ​រំលោភ​បំពាន​នៅ​បរទេស។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​ថ្មី​មួយ​អំពី​«ហានិភ័យ​និង​អំណោយ​ផល៖​ លទ្ធផល​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​ ពលកម្ម​នៅ​អាស៊ី​អាគ្នេយ៍‍»។‍​ របាយ​ការណ៍​នេះ​ត្រូវ​បាន​បង្កើត​ឡើង​រួម​គ្នា​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)​ និង​អង្គការ​ទេសន្តរប្រវេសក៍​អន្តរជាតិ ​(IMO)។ ​កញ្ញា​ នូវ​ ពៅលក្ខិណា​ នៃ​ VOA បាន​សម្ភាសន៍​លោក​ Benjamin Harkins​ ជា​សហ​ស្ថាបនិក​នៃ​របាយ​ការណ៍​នេះ​ ហើយ​លោក​ក៏​ជា​មន្ត្រី​បច្ចេកទេស​អង្គការ​​ ILO ​ប្រចាំ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​អំពី​ការ​​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​របស់​ពលករ​ចំណាក​ស្រុក​កម្ពុជា ​ដោយ​លើក​កម្ពស់​ការ​ការពារ​សិទ្ធិ​ការងារ​ និង​ការ​អភិវឌ្ឍ​ជំនាញ​ ​ដើម្បី​បង្កើន​អត្ថប្រយោជន៍​យូរ​អង្វែង​ពី​ការ​ធ្វើ​ចំណាកស្រុក។​ សូម​ស្តាប់​បទ​សម្ភាសន៍​ដូច​ត​ទៅ៖​

XS
SM
MD
LG