បទសម្ភាសន៍ផ្តាច់មុខ៖ សមាជិកសភាអាមេរិកព្រមានលោក ហ៊ុន សែនឲ្យប្តូរ គោលនយោបាយ បើមិនចង់ឃើញទណ្ឌកម្ម
រដ្ឋាភិបាលកម្ពុជានៃគណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបង្ក្រាបគណបក្សជំទាស់ ប្រព័ន្ធសារព័ត៌មានឯករាជ្យ និងអង្គការសង្គមស៊ីវិលឯករាជ្យ មុនការបោះឆ្នោតជាតិខាងមុខ។ ស្ថានការណ៍នយោបាយនេះ បានបង្កឲ្យមានប្រតិកម្មខ្លាំងពីសហគមន៍អន្តរជាតិ ជាពិសេសស.រ.អា។ នៅឯអគារសភា លោក សុខ ខេមរា នៃ VOA បានជួបសម្ភាសផ្តាច់មុខជាមួយលោកសមាជិកសភាស្ទីវ ឆាបុត (Steve Chabot) មកពីរដ្ឋ អូហៃយ៉ូ (Ohio) ខាងគណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធទី១ ខែវិច្ឆិកា ឆ្នាំ ២០១៧ អំពីការគិតគូររបស់សមាជិកសភាអាមេរិកទាក់ទងនឹងរឿងទណ្ឌកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងការបង្ក្រាបក្រុមជំទាស់។ ទណ្ឌកម្មដែលសមាជិកសភាកំពុង គិតគូរទាំងនោះមានដូចមានដូច ជាការបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការ Visa ចំពោះមន្ត្រីមួយចំនួន៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន