២៦ឆ្នាំក្រោយពីកិច្ចព្រមព្រៀងប៉ារីសការបង្ក្រាបបានរាលដាលដល់បស្ចិមប្រទេស
អ្នកជំនាញលើកឡើងថា គំរូសម្រាប់ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនល្អតាំងពីពេលចេញដំណើរដំបូងកាលពី២៦ឆ្នាំមុនក្រោយពីភាគីជម្លោះនានាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ការរំលោភសិទ្ធិមនុស្ស និងគាបសង្កត់លើគណបក្សប្រឆាំងមានជាបន្តបន្ទាប់ ដែលស្ទើរតែក្លាយជារឿងធម្មតា ប៉ុន្តែចំណាត់ការចុងក្រោយរបស់រដ្ឋាភិបាលកម្ពុជាបានហួសមកប៉ះពាល់ដល់ក្រុមបស្ចិមប្រទេសទើបសភាពការណ៍បានបែកធ្លាយខ្លាំងឡើង។ លោក ម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោក Peter Maguire អ្នកឯកទេសខាងច្បាប់អន្តរជាតិ និងជាអ្នកនិពន្ធសៀវភៅ«ប្រឈមមុខនឹងមរណភាពនៅកម្ពុជា»ពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៕