បទសម្ភាសន៍ VOA៖ វិធានការប្រចាំថ្ងៃដើម្បីការពារជំងឺមហារីក
អ្នកស្រីវេជ្ជបណ្ឌិត ហាវ មុន្នីរ័ត្ន ដែលជាវេជ្ជបណ្ឌិតស្ត្រីវ័យក្មេងមួយរូបនិងជាប្រធានផ្នែកវិភាគកោសិកាជំងឺមហារីកនៅមន្ទីរពេទ្យកាល់ម៉ែត្រ បានចូលរួមក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មី ប្រចាំខែ តុលា ដើម្បីពិភាក្សាអំពី «វិធានការប្រចាំថ្ងៃដើម្បីការពារជំងឺមហារីក»។ អ្នកស្រីវេជ្ជបណ្ឌិតបានលើកឡើងថា កតា្តសំខាន់ដើម្បីបង្ការជំងឺមហារីកគឺ មនុស្សគ្រប់រូបត្រូវជៀសវាងប្រើប្រាស់ជាតិអាកុល ជក់បារី របបអាហារដែលមិនល្អឬមានជាតិគីមី ការបរិភោគខ្លាញ់ឬស្ករច្រើន និងត្រូវហាត់ប្រាណយ៉ាងហោចណាស់ ២ម៉ោងកន្លះក្នុងមួយសប្តាហ៍៕ (កញ្ញា ស្រេង លក្ខិណា, សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន/ភ្នំពេញ, ១៦ តុលា ២០១៧)