បច្ចេកវិទ្យាពិភពនិម្មិតរបស់ប្រទេសកម្ពុជាជួយបណ្ដុះបណ្ដាលអ្នកបច្ចេកទេសដោះមីន និងគ្រាប់ផ្ទុះ
មន្ទីរពិសោធន៍តូចមួយនៅក្នុងប្រទេសកម្ពុជា កំពុងបង្កើតបច្ចេកវិទ្យាជាន់ខ្ពស់មួយចំនួននៅក្នុងផ្នែកដោះគ្រាប់មិនទាន់ផ្ទុះ។ ឧបករណ៍ដែលបញ្ចូលបច្ចេកវិទ្យាបញ្ចូលរូបនិម្មិតទៅក្នុងពិភពពិត និងបច្ចេកវិទ្យាពិភពនិម្មិត ដែលបានបង្កើតឡើងដោយក្រុមអន្តរជាតិមួយក្រុម ដឹកនាំដោយជនជាតិខ្មែរ មានគោលបំណងធ្វើការផ្លាស់ប្ដូរវិធីបណ្ដុះបណ្ដាលអ្នកដោះមីន ឬគ្រាប់មិនទាន់ផ្ទុះ។ អង្គការ Golden West Humanitarian Foundation កំពុងសហការជាមួយនឹងសាកលវិទ្យាល័យធំៗនានាដូចជាសាកលវិទ្យាល័យ MIT និងសាកលវិទ្យាល័យ Villanova នៅសហរដ្ឋអាមេរិក ឲ្យជួយបង្វែរនូវកេរ្តិ៍តំណែលវិនាសកម្មដែលជាគ្រាប់មិនទាន់ផ្ទុះនៅសេសសល់ពីសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ទៅជាប្រភពនៃជំនាញមួយដែលមានការកោតសរសើរនៅលើពិភពលោក។ លោក David Boyle នៃ VOA រាយការណ៍អំពីរឿងនេះពីក្រុង Hua Hin ប្រទេសថៃ និងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕