ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តី​កាន់តែ​ច្រើន​ឡើងចាប់​ផ្តើម​ធ្វើ​ពាណិជ្ចកម្ម​នៅ​ស.រ.អា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អត្រា​នៃ​ចំនួន​ស្រ្តី​ដែល​ចាប់ផ្តើម​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​សហរដ្ឋ​អាមេរិក​​​មាន​ចំនួន​មួយ​ដង​កន្លះ​លើស​បុរស ហើយ​ពួកគេ​ជាច្រើន​បាន​ជំនួយ​ពី​អ្នកនិពន្ធ​សៀវភៅ​ម្នាក់ ដែល​ជំរុញ​ពួកគេ​ឲ្យ​ខិតខំ​សហប្រតិបត្តិការ ជាជាង​ធ្វើតាម​វិធី​​​ប្រកួត​ប្រជែង​គ្នា​ក្នុងការ​ធ្វើ​ពាណិជ្ជ​កម្ម​របស់​ពួក​បុរសៗ។ នៅក្នុង​វេទិកា​សេដ្ឋកិច្ច​​​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ​សហគ្រិនភាព​ដ៏​មាន​​ប្រសិទ្ធភាព​ អាចជួយ​កាត់បន្ថយ​គម្លាត​សេដ្ឋកិច្ច​ដែល​មាន​រវាង​បុរស​​និង​ស្រ្តី​ ដែល​នឹង​ត្រូវ​ចំណាយ​​ពេល​រាប់​ទសវត្សរ៍​ដើម្បី​បន្ថយ​គម្លាត​នេះ​នៅ​ជុំវិញ​ពិភពលោក។ លោក Jim Randle នៃ VOA រាយការណ៍​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ថា អ្នកជំនាញ​បាន​និយាយ​ថា មួយ​ភាគបី​នៃ​ពាណិជ្ជកម្ម​នៅក្នុង​សហរដ្ឋ​អាមេរិក គឺ​ដឹកនាំ​ដោយ​ស្រ្តី ហើយ​គេ​រំពឹង​ថា ចំនួន​នេះ​កើន​ឡើង​ទៀត។ អ្នកស្រី ស៊ូ ពេជ្រចិន្តា​ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG