ទីភ្នាក់ងារសេវាឧទ្យានជាតិសហរដ្ឋអាមេរិកប្រារព្ធខួបទី១០០ឆ្នាំតាមរយៈការដាក់បង្ហាញរូបភាពច្នៃពីក្រណាត់ភួយ
កាលពីឆ្នាំ ២០១៦ គឺជាឆ្នាំគម្រប់ខួបទី១០០របស់ទីភ្នាក់ងារសេវាឧទ្យានជាតិសហរដ្ឋអាមេរិក ដែលគ្រប់គ្រងទីតាំងសាធារណៈដែលមានសម្រស់ស្រស់ស្អាតនៅទូទាំងប្រទេស។ ទីតាំងដ៏ស្រស់ត្រកាលទាំងនោះ មានដូចជា ទឹកធ្លាក់ និងព្រៃ sequoia ស្ថិតនៅក្នុងឧទ្យានជាតិ Yosemite ក្នុងរដ្ឋកាលីហ្វញ៉ា ជ្រលង Grand Canyonនៅក្នុងរដ្ឋអារីហ្សូណា និងតំបន់ដីភក់ស្ថិតក្នុងឧទ្យានជាតិ Everglades ក្នុងរដ្ឋFloridaជាដើម។ ដើម្បីរំឭកដល់ខួបនៃឧទ្យាននេះ ក្រុមអ្នកប៉ាក់ឌិនលើក្រណាត់ភួយមកពីអង្គការមិនរកប្រាក់កំរៃនៅក្នុងរដ្ឋ Virginia មានឈ្មោះថា Quilters Unlimited រៀបចំតាំងបង្ហាញពីរូបភាពនៃឧទ្យាននិមួយៗដែលច្នៃលើក្រណាត់ភួយ។ អ្នកស្រី Jessica Berman រាយការណ៍អំពីរឿងនេះពីរដ្ឋVirginia។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕