Hello VOA៖ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ជុំរុញឲ្យយុវជនចង់បណ្តុះបណ្តាលយុវជនដទៃទៀត
លោក ណៃ សេមណារ័ត្ន អគ្គលេខាធិការសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ឬ SSEAYP International Cambodia (SIC) បានថ្លែងប្រាប់ក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មី ប្រចាំខែសីហាថា គោលបំណងសំខាន់នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនឬហៅកាត់ថា SSEAYP ដែលត្រូវបានបង្កើតឡើងនិងឧបត្ថម្ភដោយរដ្ឋាភិបាលជប៉ុននេះគឺដើម្បីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់ទាំងយុវជនអាស៊ានទាំង១០ប្រទេស ក៏ដូចជាយុវជនជប៉ុនផងដែរ ហើយនិងដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសអាស៊ានជាមួយនឹងជប៉ុន។ ក្រោយពេលត្រឡប់ពីការចូលរួមកម្មវិធីនេះ លោកសង្កេតឃើញថា យុវជនកាន់តែមានទឹកចិត្តបន្ថែមក្នុងការជួយបណ្តុះបណ្តាលយុវជនដទៃទៀត ហើយថែមទាំងបានចូលរួមក្នុងការងារសង្គមជាច្រើន៕ (កញ្ញា ស្រេង លក្ខិណា, សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន/ភ្នំពេញ, ២១ សីហា ២០១៧)