Hello VOA៖ ឥទ្ធិពលរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសលើនយោបាយក្នុងស្រុក មិនសូវខ្លាំងទេ
អ្នកសិក្សាស្រាវជ្រាវខ្មែរនៅសកលវិទ្យាល័យសហរដ្ឋអាមេរិកមួយ និយាយថា ការចូលរួមចំណែករបស់ជនជាតិខ្មែរនៅក្រៅប្រទេស ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរជាដុំកំភួនខាងនយោបាយនៅក្នុងប្រទេសកម្ពុជា មិនសូវទទួលបានលទ្ធផលច្រើនប៉ុន្មានទេ ដោយសារកង្វះសាមគ្គីភាពក្នុងចំណោមសហគមន៍ខ្មែរនៅក្រៅប្រទេស។ លោក ហេង ស្រ៊ាង ដែលកំពុងសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យយ៉េល (Yale University) អំពីឥទ្ធិពលរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសទៅលើវិស័យនយោបាយ វប្បធម៌និងសេដ្ឋកិច្ចសង្គមក្នុងប្រទេសកំណើតរបស់ពួកគេ បានថ្លែងបែបនេះនៅក្នុងកម្មវិធី Hello VOA នៅថ្ងៃច័ន្ទនេះ ។ លោកថា៖ «ការដែលគាត់ចង់បានឱ្យសង្គមខ្មែរហ្នឹង វារីកចម្រើន ឲ្យទូលំទូលាយដូចប្រទេសគេហ្នឹង ភាគច្រើន មិនសូវបានផលទេកន្លែងខ្លះ»។ (លោក សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ១៤ សីហា ២០១៧)