ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ លោកស្រី​មូ សុខហួរ ថា​កម្ពុជា​គួរ​ដាក់​លក្ខខណ្ឌ​ដល់​ថៃ​ពី​បញ្ហា​ពលករខ្មែរ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

រដ្ឋាភិបាល​កម្ពុជា​ជំរុញ​ឱ្យ​ពលករ​ចំណាក​ស្រុក​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​ចុះ​ឈ្មោះ​ស្នើសុំ​ឯកសារ​យ៉ាង​យូរ​ត្រឹម​ដើម​ខែ​កញ្ញា​ខាងមុខ ​ប៉ុន្តែ​អ្នក​ជំនាញ​មើល​ឃើញ​ថា​ ពេលវេលា​ផ្តល់​ជូន​នេះ​មិន​គ្រប់គ្រាន់​ទេ​ ក្នុងការ​ដោះស្រាយ​សម្រាប់​ពលករ​ខុស​ច្បាប់​ខ្មែរ​រាប់សែន​នាក់។ ក្នុងពេល​ជាមួយ​គ្នា​នេះ​ដែរ ​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​បាន​ស្តី​បន្ទោស​ដល់​អំពើ​ពុក​រលួយ​ក្នុង​ស្ថាប័ន​នៃ​ប្រទេស​ថៃ​និង​កម្ពុជា ​ដែល​បង្ក​ការ​លំបាក​ដល់​ពលករ​ និង​កង្វះ​សមត្ថភាព​របស់​មន្ត្រី​ខ្មែរ​ក្នុង​ការ​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​ថៃ។ លោកស្រី មូរ សុខហួរ ​អ្នក​តំណាងរាស្រ្ត​ និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លើក​ឡើង​នៅក្នុង​កម្មវិធី Hello VOA ស្តីពី​ការ​ធ្វើ​ចំណាក​ស្រុក នៅ​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ថា បញ្ហា​ធំ​គឺ​នៅ​លើ​ប្រទេស​កម្ពុជា​ដែល​គួរតែ​ដាក់​លក្ខខណ្ឌ​ទៅ​លើ​ប្រទេស​ថៃ​វិញ ដោយ​ឈរ​លើ​ច្បាប់​អន្តរជាតិ​ព្រោះ​ថៃ​មិន​គោរព​ច្បាប់​ជាតិ​ និង​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ទេ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២៧ កក្កដា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG