នៅពេលកំពុងរង់ចាំចេញដំណើរពីកន្លែងមានសុវត្ថិភាពទៅកាន់ប្រទេសទី៣មួយនោះ ក្រុមគ្រួសារសពលោក កែម ឡី កំពុងត្រៀមប្រារព្ធបុណ្យខួបមួយឆ្នាំ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។ លោក កែម ឡី ជាអ្នកវិភាគនិងស្រាវជ្រាវ សង្គមដ៏ល្បីល្បាញហើយនឹងហ៊ាននិយាយរិះគន់ឥតសំចៃមាត់អំពីរឿងអយុត្តិធម៌សង្គមនោះ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅកណ្តាលក្រុងភ្នំពេញកាលពីឆ្នាំទៅ។ លោក សុខ ខេមរា នៃ VOA បាន ជួបសម្ភាសន៍ជាមួយអ្នកស្រី ប៊ូ រចនា ភរិយារបស់សពលោក កែម ឡី នៅកន្លែងលាក់ខ្លួនបណ្តោះអាសន្នកាលពីថ្ងៃទី២ ខែកក្កដា អំពីស្ថានភាពសុំសទ្ធិជ្រកកោណនៅក្រៅប្រទេស ការរស់នៅ ការត្រៀមរៀបចំពិធីបុណ្យសពគម្រប់ខួបមួយឆ្នាំ។ ក្នុងពេលជួបសម្ភាសន៍ អ្នកស្រី ប៊ូ រចនា បានស្នើសុំVOA មិនឲ្យប្រាប់ទីកន្លែង និងប្រទេស ដែលនឹងទទួលអ្នកស្រី និងក្រុមគ្រួសារនោះទេ។ ហើយចំណែកឯនៅគេហដ្ឋានរបស់លោក កែម ឡី ក្នុងខេត្តតាកែវ មានរៀបចំពិធីបង្សុកូលដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ នៅថ្ងៃទី២ ខែកក្កដាកន្លងទៅនេះ។ សូមទស្សនាកម្រងរូបភាពទាំងស្រុង៕
កម្រងរូបភាព VOA៖ គ្រួសារសពលោក កែម ឡី ត្រៀមចេញទៅប្រទេសទី៣ និងពលរដ្ឋចូលរួមពិធីបង្សុកូលនៅឯគេហដ្ឋានលោក កែម ឡី ក្នុងខេត្តតាកែវ

១
អ្នកស្រី ប៊ូ រចនា ភរិយា និងកូនប្រុសទាំង៥នាក់ អង្គុយនៅក្នុងកន្លែងលាក់ខ្លួនបណ្តោះអាសន្នក្នុងប្រទេសមួយ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។ (សុខ ខេមរា/VOA)

២
ក្រោយពេលឳពុកត្រូវគេបាញ់សម្លាប់ កូនៗរបស់លោក កែម ឡី មិនបានទៅរៀនរយៈពេលមួយឆ្នាំហើយ ក្នុងពេលគេចខ្លួនរង់ចាំចេញដំណើរទៅជ្រកកោណនៅប្រទេសទី៣។ កូនលោក កែម ឡី ៤នាក់ក្នុងចំណោម៥នាក់បានថតជាមួយគ្នានៅ កន្លែងស្នាក់បណ្តោះអាសន្នមួយ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។ ពីឆ្វេងទៅស្តាំ កែម វាសនារ៉ានុច ជាកូនទី១ កែម វាសនាម៉ានុត កូនទី២ កែម វាសនាម៉ាណូ កូនទី៣ កែម វាសនា ម៉ាណេ កូនទី៤។ (សុខ ខេមរា/VOA)

៣
អ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី ផ្តល់បទសម្ភាសន៍ឲ្យលោក សុខ ខេមរា នៃ VOA នៅកន្លែងសុវត្ថិភាពក្នុងប្រទេសមួយកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។ (សុខ ខេមរា/VOA)

៤
អ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី ពរកូនប្រុសពៅឈ្មោះ កែម វីរបុត្រ នៅកន្លែងសុវត្ថិភាពបណ្តោះអាសន្នក្នុងប្រទេសមួយ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។ (សុខ ខេមរា/VOA)

៥
កូនប្រុសពៅលោក កែម ឡី គឺ កែម ឡីវីរបុត្រ មានអាយុ ៩ខែ ចំថ្ងៃដែលវីអូអេ ជួបសម្ភាសន៍អ្នកស្រី ប៊ូ រចនា ជាម្តាយ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។ (សុខ ខេមរា/VOA)

៦
កូនប្រុសទី៣ និងទី៤ របស់លោក កែម ឡី ឈ្មោះកែម វាសនាម៉ាណូ និងកែម វាសនាម៉ាណេ កំពុងមើល Ipad នៅពេល VOAសម្ភាសម្តាយពួកគេនៅកន្លែងស្នាក់នៅបណ្តោះអាសន្ន កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។ (សុខ ខេមរា/VOA)

៧
រូបថតលោក កែម ឡី អ្នកវិភាគសង្គម ដែលរងការបាញ់សម្លាប់ ដាក់បង្ហាញនៅឯគេហដ្ឋាន ក្នុងខេត្តតាកែវ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។ (ហ៊ុល រស្មី/ VOA)

៨
លោកស្រី ភោគ សេ ម្តាយលោកកែម ឡី អ្នកវិភាគសង្គម ដែលរងការបាញ់សម្លាប់ នៅឯគេហដ្ឋាន ក្នុងខេត្តតាកែវ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។ (ហ៊ុល រស្មី/ VOA)

៩
ប្រជាពលរដ្ឋកម្ពុជា ចូលរួមពិធីបង្សុកូល នៅឯគេហដ្ឋាន លោក កែម ឡី ក្នុងខេត្តតាកែវ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។ (ហ៊ុល រស្មី/ VOA)

១០
ប្រជាពលរដ្ឋកម្ពុជា ចូលរួមពិធីបង្សុកូល នៅឯគេហដ្ឋាន លោក កែម ឡី ក្នុងខេត្តតាកែវ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។ (ហ៊ុល រស្មី/ VOA)

១១
រូបសំណាកលោក កែម ឡី អ្នកវិភាគសង្គម ដែលរងការបាញ់សម្លាប់ ដាក់បង្ហាញនៅឯគេហដ្ឋាន ក្នុងខេត្តតាកែវ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។ (ហ៊ុល រស្មី/ VOA)