អតីតប្រធានាធិបតីលោក Obama សំឡឹងរកការងារជាអ្នករៀបចំសហគមន៍សម្រាប់មេដឹកនាំវ័យក្មេង
នៅក្នុងការបង្ហាញមុខជាសាធារណៈជាលើកដំបូង ចាប់តាំងពីលោក ចាកចេញពីសេតវិមាននៅខែមករាមក អតីតប្រធានាធិបតីលោក Barak Obama បានចូលរួមក្នុងកិច្ចពិភាក្សាមួយនៅសកលវិទ្យាល័យChicago ជាកន្លែងដែលលោកធ្លាប់បង្រៀន។ លោក Kane Farabaugh នៃ VOA រាយការណ៍ថា ខណៈកន្លែងដែលលោកទៅទស្សនាបង្កប់ន័យជាប្រវត្តិសាស្រ្តនោះ កិច្ចពិភាក្សារបស់លោកផ្តោតទៅលើបញ្ហាសំខាន់ៗ ពាក់ព័ន្ធនឹងអ្វីដែលលោកកំពុងសំឡឹងឃើញ បន្ទាប់ពីការងារជាប្រធានាធិបតីរបស់លោក។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕