បទសម្ភាសន៍ VOA៖ អតីតអ្នកការទូតរំឭកពីការដួលរលំរបបលន់ នល់ និងជីវិតនៅស.រ.អា
កាលពីថ្ងៃទី១១ខែមេសា ឆ្នាំ២០១៧នេះ គណៈគ្រប់គ្រងនៃទីក្រុង Los Angeles រដ្ឋកាលីហ្វញ៉ាបានប្រកាសទទួលស្គាល់ថ្ងៃទី១៧ ខែមេសាថា ជាទិវារំឭកដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។ ក្រុមខ្មែរក្រហមបានចូលកាន់អំណាចកាលពី៤២ឆ្នាំមុន ហើយបង្កើតនូវយុគសម័យប្រល័យពូជសាសន៍ដ៏រន្ធត់មួយ។ លោក ចាប គង់ អតីតអ្នកការទូតខ្មែរដែលបានរត់ភៀសខ្លួនមកនៅរដ្ឋកាលីហ្វញ៉ាបានរំឭកពីព្រឹត្តិការណ៍នោះ និងការយល់ឃើញចំពោះការទទួលស្គាល់ដោយគណៈគ្រប់គ្រងនៃទីក្រុង Los Angeles។ តទៅនេះ ជាបទសម្ភាសរវាងលោក ម៉ែន គឹមសេង នៃ VOA ជាមួយនឹងលោក ចាប គង់៕