ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដំណើរ​ស្វែង​រក​ឪពុក​បង្កើត​របស់​កុមារ​កូន​កាត់​វៀតណាម​៣​នាក់​នៅ​សហរដ្ឋ​អាមេរិក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រោយ​ពី​ហោះ​ឡើង​បាន​បន្តិច​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​១៩៧៥ យន្តហោះ​ដឹក​អ្នក​ដំណើរAmerican C-5 បាន​ធ្លាក់​ពេល​កំពុង​ចុះចត​វិញ​នៅ​គ្រា​មាន​អាសន្ន​នៅ​ខាង​ក្រៅ​អាកាសយានដ្ឋាន Tan Son Nhut ក្នុង​ទីក្រុង Saigon។ ហេតុការណ៍​ធ្លាក់​យន្តហោះ​នោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​១៣៨​នាក់​ស្លាប់ ដែល​ក្នុង​នោះ​ក៏​មាន​កុមារ​ចំនួន​៧៨​នាក់​ផង​ដែរ។ ជើង​ហោះហើរ​នោះ​គឺ​ជា​ការ​ដឹក​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​ជា​លើក​ដំបូង​បង្អស់​ដែល​អនុញ្ញាត​ដោយ​លោក​ប្រធានាធិបតី​អាមេរិក Gerald Ford ក្នុង​ការ​ជម្លៀស​កុមារ​កំព្រា​ជនជាតិ​វៀតណាម នៅ​ពេល​សង្គ្រាម​ជិត​បញ្ចប់។ កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រតិបត្តិការ​ជម្លៀស​កុមារ ឬ​ជា​ភាសា​អង់គ្លេស​ហៅ​ថា Operation Babylift។ ថ្វីត្បិត​តែ​មាន​ការ​ធ្លាក់​យន្តហោះ​នៅ​ពេល​ចាប់​ផ្តើម​ដំបូង​ក៏​ដោយ ក៏​ប្រតិបត្តិការ​នេះ​បាន​ជម្លៀស​កុមារ​ជនជាតិ​វៀតណាម​ជាង​៣០០០​នាក់​ដោយ​ជោគជ័យ។ ក្នុង​ចំណោម​កុមារ​ទាំង​នោះ​មាន​កូនកាត់​ជាច្រើន​ដែល​ជា​កូន​របស់​យោធា​អាមេរិក​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល​ក្រោយ​ពី​សង្រ្គាម​បាន​បញ្ចប់។

XS
SM
MD
LG