ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ លោក អ៊ូ វីរៈ ថា ក្រុមប្រឹក្សា​ឃុំ-សង្កាត់​មាន​តួនាទី​សំខាន់​តាំងពី​ភូមិ-ឃុំ​ដល់​ថ្នាក់​ជាតិ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កិច្ចការ​របស់​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​មាន​លើស​ពី​ការអភិវឌ្ឍ​នៅ​ក្នុង​ដែនដី​រៀងៗ​ខ្លួន គឺ​ពួកគេ​មាន​ភារកិច្ច​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុក​និង​ខេត្ត​ក៏​ដូចជា​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ទៀត​ផងដែរ។ លោក​អ៊ូ វីរៈ ប្រធាន​វេទិការ​អនាគត​បញ្ជាក់​ក្នុង​កម្មវិធី Hello VOAថា​ក្នុង​ពេល​កន្លង​មក​ គណបក្ស​បក្ស​ណា​ដែល​ទទួល​បាន​សមាជិក​ក្រុម​ប្រឹក្សា​​ច្រើន​នៅ​ថ្នាក់​ឃុំ-សង្កាត់ គឺ​នឹង​មាន​លទ្ធភាព​គ្រប់គ្រង​ស្ថាប័ន​ព្រឹទ្ធសភា​ ព្រោះ​សមាជិក​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់​​ម្នាក់ៗ នឹង​ក្លាយ​ជា​អង្គបោះឆ្នោត​​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា។ ពេល​ដែល​លោក​សមរង្ស៊ី​នៅ​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក​បាន​​ពន្យល់​ថា នេះ​​​ជា​ការផ្ទេរ​អំណាច​ជា​ជំហានៗ បើ​ក្នុង​ករណី​គណបក្ស​ប្រឆាំង​ឈ្នះ​ក្នុង​ការបោះឆ្នោត​នៅ​ខែ​មិថុនា​នេះ។ ប៉ុន្តែ លោក​អ៊ូ វីរៈ បាន​សង្កត់​ធ្ងន់​ក្នុង​ការធ្វើ​ឱ្យ​ស្ថាប័ន​រដ្ឋធម្មនុញ្ញ យោធា ប៉ូលិស និង​តុលាការ​មាន​អព្យាក្រិតភាព​ដើម្បី​ធានា​បាន​ការផ្ទេរ​អំណាច​ដោយ​សន្តិវិធី៕ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ០៣ មេសា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG