ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ផលិតកម្ម​ថា បច្ចេកវិទ្យា​នេសាទ​អាច​ជួយ​គម្រោង​សាងសង់​ជញ្ជាំង​ព្រំដែន​អាមេរិក​ដ៏​ចម្រូង​ចម្រាស​បាន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុមហ៊ុន​មួយ​ដែល​បាន​ឲ្យ​ដឹង​ថា ជំនាញ និង​បច្ចេកវិទ្យា​ដែល​ខ្លួន​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ទ្រុង​ចាប់​បង្កង អាច​ជួយ​សន្សំ​ថវិកា​សម្រាប់​គម្រោង​សាងសង់​ជញ្ជាំង​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក ដែល​ពោរពេញ​ដោយ​ភាព​ចម្រូង​ចម្រាស​របស់​លោក​ប្រធានាធិបតី Donald Trump បាន។ ក្រុមហ៊ុន Riverdale បាន​សាងសង់​ជញ្ជាំង​ដែក​រឹងមាំ ប្រវែង ៤៣ គីឡូម៉ែត្រ​រួច​មក​ហើយ​នៅ​តាម​ព្រំដែន។ ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ថា ខ្លួន​បាន​ត្រៀម​រួច​រាល់​ហើយ​ក្នុង​ការ​ពង្រីក​ផលិតកម្ម​របស់​ខ្លួន។ លោក Jim Randle នៃ VOA រាយការណ៍​អំពី​រឿង​នេះ។ លោក ភី សុភាដា ជូន​សេចក្ដី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG