Hello VOA៖ អ្នកវិភាគបង្ហាញពីបញ្ហាអាទិភាពសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់
គណបក្សនយោបាយគួរផ្តោតលើបញ្ហាសន្តិសុខ ហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ និងចំណាកស្រុកដើម្បីទាក់ទាញអ្នកបោះឆ្នោតក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងពេលខាងមុខ។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគ។ លោកអ៊ូ វីរៈ ដែលជាប្រធាននិងស្ថាបនិកវេទិការអនាគតដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយយល់ឃើញថា បញ្ហានៅថ្នាក់មូលដ្ឋានមួយចំនួនបង្កជាការព្រួយបារម្ភ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ក្នុងនោះមានដូចជាអសន្តិសុខបង្កឡើងដោយក្រុមក្មេងពាល ហេដ្ឋារចនាសម្ព័ន្ធដែលមានផ្លូវ ភ្លើងនិងទឹក និងក្រដាសស្នាមរដ្ឋបាលនិងការធ្វើចំណាកស្រុកជាដើម។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ៦ មីនា ២០១៧)