Hello VOA សុខភាព៖ ការដឹងពីរោគសញ្ញាសំខាន់ៗជាមុនអាចជួយទប់ស្កាត់ជំងឺស្ទះសរសៃឈាមក្នុងខួរក្បាលបាន
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក ថ្លែងថា ជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬ Stroke កើតឡើងដោយសារតែមានឈាមកកនៅក្នុងសរសៃឈាម មូលហេតុម្យ៉ាងទៀតគឺបែកធ្លាយសរសៃឈាមក្រហមក្នុងខួរក្បាល។ ការកកនៅក្នុងសរសៃឈាមនេះ បណ្តាលឲ្យខ្វះចរន្តឈាមរត់ទៅដល់ខួរក្បាល ហើយធ្វើសាច់របស់ខួរក្បាលមិនអាចដំណើរការធម្មតាបាន។ (ស៊ូ ពេជ្រចិន្តា, Hello VOA, វ៉ាស៊ីនតោន/ហ្វ្លរីដា, ១៦ កុម្ភៈ ២០១៧)