គោលនយោបាយការបរទេសអាមេរិកថ្មីចំពោះអាស៊ានជារឿងដែលគេផ្ចង់អារម្មណ៍
បណ្តាប្រទេសអាស៊ានទាំង១០ ដែលធ្លាប់បានរីករាយជាមួយនឹងឋានៈភាពស្មើមុខ ស្មើមាត់ជាមួយសហរដ្ឋអាមេរិកក្នុងរដ្ឋបាលលោកប្រធានាធិបតីអូបាម៉ា ហាក់ដូចជា កំពុងរង់ចាំយ៉ាងអន្ទះសារចំពោះគោលនយោបាយការបរទេសថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ថាតើអាស៊ាននឹងបន្តទំនាក់ទំនងល្អរវាងអាមេរិកអាស៊ាននេះដូច មុនទៀតឬក៏យ៉ាងណា។ ក្រុមអ្នកតាមដាននយោបាយក្នុងតំបន់ និងអន្តរជាតិខ្លះបានសម្លឹងមើលពីកេរដំណែលមួយរបស់លោក អូបាម៉ា ដែលបានធ្វើចំពោះអាស៊ានជាពិសេសក្នុងកិច្ចប្រជុំកំពូលលើកដំបូងលើទឹកដីអាមេរិកកាលពីឆ្នាំទៅ ដោយបានបញ្ជាក់ពីសារៈសំខាន់ទៅវិញទៅមកចំពោះទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយរវាងអាមេរិក អាស៊ាន។ លោក សុខ ខេមរា នៃ VOA ជូនសេចក្តីរាយការណ៍នេះពីរដ្ឋធានីវ៉ាស៊ីនតោន៕