លោក Trump និងតារាសំដែងលោក Schwarzenegger រិះគន់គ្នាទៅវិញទៅមកអំពីប្រជាប្រិយភាពនៃកម្មវិធី The Apprentice
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយបែបចំអកម្តងហើយម្តងទៀតដាក់តារាសំដែង Hollywood និងជាអតីតអភិបាលរដ្ឋ California គឺលោក Arnold Schwarzenegger ដែលជាអ្នកបន្តតំណែងពីលោក ធ្វើជាអ្នកដឹកនាំកម្មវិធី «The Apprentice» ដែលមានផ្សាយក្នុងទូរទស្សន៍ NBC។ លោក Trump បានដឹកនាំកម្មវិធីនេះ ចំនួន១៤ភាគដំបូង ហើយលោកបានឈប់ពីកម្មវិធីនេះ មកធ្វើជាបេក្ខជនឈរឈ្មោះជាប្រធានាធិបតី។ ថ្លែងក្នុងពិធីបួងសួងព្រះមុនអាហារពេលព្រឹកដែលជាពិធីថ្នាក់ជាតិមួយ ធ្វើឡើងនៅក្នុងរដ្ឋធានី Washington កាលពីថ្ងៃទី ២ ខែកុម្ភៈកន្លងទៅនេះ លោក Trump បានបញ្ជាក់ម្តងទៀតថា ចំនួនអ្នកទស្សនាកម្មវិធីនេះ បានធ្លាក់ចុះចាប់តាំងពីលោកឈប់ពីកម្មវិធីនេះ ហើយលោកថា លោកចង់បួងសួងឲ្យអ្នកថ្មីដែលមកកាន់កម្មវិធីនេះ បានទទួលជោគជ័យ។ តារាសំដែងក្នុងរឿង «Terminator» បានចេញជាវីដេអូនៅក្នុង Twitter របស់លោក កាលពីថ្ងៃព្រហស្បតិ៍ទី ២ ខែកុម្ភៈ ដើម្បីឆ្លើយតបទៅនឹងការលើកឡើងនេះ។ អ្នកស្រី Zlatica Hoke រាយការណ៍អំពីរឿងនេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន