បណ្តឹងប្រឆាំងលោក Trump កើតមានឡើងមិនដល់៣សប្តាហ៍នៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក
មិនដល់៣សប្តាហ៍បន្ទាប់ពីលោកស្បថចូលកាន់ដំណែងជាប្រធានាធិបតី មានបណ្តឹងជាច្រើនបានប្តឹងប្រឆាំងនឹងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលភាគច្រើននៃបណ្តឹងទាំងនោះ ទាក់ទងនឹងបទបញ្ជាប្រធានាធិបតីដែលមនុស្សជាច្រើនចាត់ទុកថា ជាការហាមឃាត់អ្នកកាន់សាសនាឥស្លាម។ បទបញ្ជានេះ ហាមឃាត់ពួកអ្នកធ្វើដំណើរមកពីប្រទេសចំនួន៧ដែលមានពលរដ្ឋភាគច្រើនជាអ្នកកាន់សាសនាឥស្លាម គឺប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ ស៊ីរី សូម៉ាលី ស៊ូដង់ លីប៊ី និងប្រទេសយ៉េម៉ែន មិនឲ្យចូលក្នុងសហរដ្ឋអាមេរិកចំនួន៩០ថ្ងៃ ហើយបទបញ្ជានោះក៏បានផ្អាកការតាំងទីលំនៅរបស់ជនភៀសខ្លួនស៊ីរីនៅក្នុងសហរដ្ឋអាមេរិករហូតទាល់តែមានការជូនព័ត៌មានបន្ថែម។ រដ្ឋបាលរបស់លោកត្រាំឲ្យដឹងថា ការហាមឃាត់បណ្តោះអាសន្នជាការចាំបាច់ដើម្បីធ្វើឲ្យប្រាកដថា ពលរដ្ឋអាមេរិកាំងមានសុវត្ថិភាព។ ក៏ប៉ុន្តែ ពួកអ្នកប្រឆាំងអះអាងថា ការហាមឃាត់នេះ គឺខុសរដ្ឋធម្មនុញ្ញ។ អ្នកស្រី Zlatica Hoke នៃ VOA រាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន