Hello VOA៖ លោកគឹម សុខ៖ «ខ្ញុំមិនរត់ទៅណាទេ ខ្ញុំនៅតតាំងក្នុងរឿងក្ដីនេះតាមច្បាប់»
អ្នកតាមដានការវិវត្តសង្គមនិងនយោបាយនៅកម្ពុជា លោក គឹម សុខ បានថ្លែងប្រាប់VOA ក្នុងកម្មវិធី «Hello VOA» នៅយប់ថ្ងៃចន្ទនេះថា លោកនឹងមិនចាកចេញទៅក្រៅប្រទេសទេ ហើយនឹងនៅតតាំងក្ដីក្នុងបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រឆាំងរូបលោក។ លោក គឹម សុខ បានថ្លែងថា៖ «ខ្ញុំបានបញ្ជាក់ហើយ ជំហរច្បាស់លាស់គឺខ្ញុំមិនរត់ទៅណាទេ។ ខ្ញុំនៅតតាំងក្នុងរឿងក្ដីនេះតាមច្បាប់គឺធ្វើយ៉ាងមិចឲ្យតែអ្នកដឹកនាំ អាជ្ញាធររដ្ឋ តុលាការ ធ្វើអ្វីដែលជាមូលដ្ឋានច្បាប់ ខ្ញុំនៅតតាំងជានិច្ច»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ១៣ កុម្ភៈ ២០១៧)