ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នកវិភាគ​ថា ការបែង​ចែក​អាសនៈ​រដ្ឋ​សភា​មិន​សមាមាត្រ​នឹង​ការប្រែប្រួល​ពលរដ្ឋ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

Hello VOA៖ អ្នកវិភាគ​ថា ការបែង​ចែក​អាសនៈ​រដ្ឋ​សភា​មិន​សមាមាត្រ​នឹង​ការប្រែប្រួល​ពលរដ្ឋ​ អ្នកវិភាគ​មើល​ឃើញ​ពី​ភាព​មិន​ស៊ី​សង្វាក់​គ្នា​រវាង​​ការ​បែងចែក​អាសនៈ​នៅ​រដ្ឋសភា​ជាតិ និង​ចំនួន​ពលរដ្ឋ​ពិត​ប្រាកដ​នៅ​តាម​ខេត្ត​នីមួយៗ​ដែល​មាន​ការ​ប្រែប្រួល​ដោយ​សារតែ​ការធ្វើ​ចំណាកស្រុក​និង​កំណើន​ពលរដ្ឋ។ លោក​អ៊ូ វីរៈ​ប្រធាន​វេទិការ​អនាគត​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូវីអូអេ​នៅ​ថ្ងៃចន្ទ​នេះ​ថា ខេត្ត​និង​ក្រុង​ខ្លះ​មាន​ចំនួន​ពលរដ្ឋ​កើន​ឡើង​ស្ទើរតែ​ទ្វេដង​ក្នុង​រយៈ​ពេល​ជិត​១០​ឆ្នាំ​ចុងក្រោយ​នេះ ប៉ុន្តែ​ចំនួន​អាសនៈ​មិន​មានការ​កើន​ឡើង​ទេ។ ដូចជា​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៩៨​មាន​ពលរដ្ឋ​ជិត​មួយ​លាន​នាក់ ប៉ុន្តែ​នៅឆ្នាំ​២០១៥​បាន​កើន​ឡើង​ដល់​១.៨៣៥.០៩០ ប៉ុន្តែ​ចំនួន​អាសនៈ​អ្នក​តំណាងរាស្ត្រ​នៅ​តែ​១២​ដដែល។ រី​ឯ​ខេត្ត​មួយ​ចំនួន​ទៀត​គួរតែ​បន្ថយ​អាសនៈ​ដើម្បី​រក្សា​តុល្យភាព​នៃ​សំឡេង​សន្លឹក​ឆ្នោត។ ប៉ុន្តែ ការចរចា​នយោបាយ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣​បែរ​ជា​បន្ថែម​អាសនៈ​ទៅ​ខេត្ត​ព្រះសីហនុ​ដែល​ខុសពី​រូបមន្ត​បែងចែក​ទៅ​វិញ៕ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ០៦ កុម្ភៈ ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG