ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នក​វិភាគ​ថា អំពើ​ពុករលួយ​និង​ភាព​មិនប្រក្រតី​នៃ​ពន្ធគយ​ជា​ឧបសគ្គ​ដល់​កម្ពុជា​ក្នុង​អាស៊ាន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មួយឆ្នាំ​កន្លងមក​នៃ​ការ​អនុវត្ត​កម្មវិធី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន កម្ពុជា​បាន​ខិតខំ​ជំរុញ​កំណែទម្រង់​ជាច្រើន​ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​ឱកាស​សេដ្ឋកិច្ច​ថ្មី​នេះ​ក្នុងនោះ​មាន​ដូច​ជា ការ​ជំរុញ​កំណែទម្រង់​ខាង​ផ្នែក​ច្រក​ព្រំដែន​និង​គយ​និង​ច្រកចេញ​ចូល​តែមួយ​ជាដើម។ នេះបើ​តាម​ការ​លើកឡើង​របស់​អ្នកជំនាញ។​ លោក​ឈាង ​វណ្ណារិទ្ធិ នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​បាន​បញ្ជាក់​​​ក្នុង​កម្មវិធី​ហេឡូវីអូអេ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​ទទួល​ស្គាល់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​កម្ពុជា​ ប៉ុន្តែ​បាន​បន្ថែម​ថា​ របាំង​មិនមែន​ពន្ធគយ​នៅតែ​មាន​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន​ដូច​ជា ក្នុង​ករណី​ប្រទេស​កម្ពុជា​មាន​ករណី​អំពើ​ពុករលួយ និង​ភាព​មិនប្រក្រតី​នៃ​ពន្ធគយ ជាពិសេស​នៅ​តាម​ច្រក​ព្រំដែន​ផ្សេងៗ​បាន​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​នាំចេញ​និង​នាំ​ចូល។ លោក​បន្ត​ថា ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន កម្ពុជា​ដាច់ខាត​ត្រូវ​តែ​ធ្វើការ​កែទម្រង់​ផ្នែក​អភិបាលកិច្ច។ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​បាន​ចាប់​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១៦ ដែល​ទើបតែ​កន្លង​ផុត​ទៅនេះ ហើយ​នឹង​បន្ត​រហូត​ដល់​ឆ្នាំ​២០២៥​មុននឹង​ក្លាយ​ជា​សហគមន៍​អាស៊ាន​មួយ។ បច្ចុប្បន្ន​នេះ អាស៊ាន​បាន​ក្លាយជា​មហាសេដ្ឋកិច្ច​ទីបី​នៅ​អាស៊ី និង​ទី៧​នៅ​លើ​ពិភពលោក។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ៥ មករា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG