ត្លុកកំប្លែងនៅលើកម្មវិធីទូរទស្សន៍នាពេលយប់ជ្រៅចំអកឲ្យអ្នកនយោបាយ
គេស្គាល់ ត្លុកកំប្លែងនយោបាយដំបូងគេបង្អស់គឺកាលពីជាងពីរពាន់ឆ្នាំមុននៅក្នុងប្រទេសក្រិក។ ប៉ុន្តែ ត្លុកកំប្លែងនេះបានចាប់ផ្ដើមមានប្រជាប្រិយភាពនៅក្នុងអំឡុងសតវត្សទី១៨ នៅក្នុងប្រទេសដែលសព្វថ្ងៃជាសហរដ្ឋអាមេរិក តាមរយៈគំនូរជីវចលគូសដោយអ្នករស់នៅក្រោមអាណានិគម ដែលកំពុងប្រយុទ្ធដើម្បីទាមទារឯករាជ្យពីចក្រភពអង់គ្លេស។ ខណៈពេលដែលនៅក្នុងប្រទេសខ្លះ មនុស្សមួយចំនួនអាចត្រូវបានគេចាប់ដាក់គុក ឬ ប្រហារជីវិត ដោយសារតែត្លុកកំប្លែងទាំងនោះ នៅសហរដ្ឋអាមេរិកត្លុកកំប្លែងនយោបាយត្រូវបានការពារជាសេរីភាពក្នុងការបញ្ចេញមតិដោយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទីមួយ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ត្លុកកំប្លែងនយោបាយជាច្រើនមានភាពល្បីល្បាញនៅក្នុងកម្មវិធីតាមទូរទស្សន៍នាពេលយប់ជ្រៅ តាមរយៈការនិយាយកំប្លែង ប៉ុន្តែសំដៅទៅលើអ្នកនយោបាយ រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។ អ្នកស្រី Deborah Block រាយការណ៍រឿងនេះពីរដ្ឋធានី Washington ហើយកញ្ញា ស្រេង លក្ខិណា ជូន សេចក្ដីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន